អបអរសាទរ! ក្រុមគ្រូពេទ្យ ជួយសម្រាល់កូនជូនស្ត្រីកើតកូវីដ១៩ម្នាក់ទៀត បានដោយជោគជ័យ

0

ភ្នំពេញ៖ កាលពីវេលាម៉ោង ៤៖១០នាទី ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-19) មានអាស័យដ្ឋាននៅភូមិបឹងរៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ២,៨គីឡូក្រាម ដែលនេះជាករណីទីដប់ប្រាំបួនផងដែរ សម្រាប់មន្ទីរពេទ្យខេត្ត ។