ភ្នំពេញ៖ ដោយស្ថានភាព ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនានា មិនទាន់មានសញ្ញាថមថយនៅឡើយនោះ ក្រុងការងារ OBN សូមដកស្រង់នៅតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងចំនួនអ្នកស្លាប់ នៅក្នុងខេត្តចំនួន១០ ដែលកំពុងមានការឆ្លងជារៀងរាល់ថ្ងៃ។
ក្នុងនោះរួមមាន៖
+ខេត្តកំពង់ចាម នោថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ ក្នុងនោះក្រុងកំពង់ចាម ៤នាក់, ស្រុកបាធាយ ៩នាក់, ស្រុកជើងព្រៃ ១០នាក់, ស្រុកព្រៃឈរ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកកំពង់សៀម ៣នាក់, ស្រុកកងមាស ៦នាក់ មកពីខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ២នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៦នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៥៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១១នាក់ ខណៈមានករណីជាសះស្បើយចំនួន១០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ០៥៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៥៩០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៥៩នាក់ ស្លាប់៧នាក់។
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់ និងមានករណីជាសះស្បើយ ១៦នាក់ផងដែរ ។
+ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៨២នាក់ថ្មី និងមានករណីជាសះស្បើយ៥នាក់។
+ខេត្តកោះកុង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤២ នាក់ ខណៈមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០៦ នាក់ និងស្លាប់២នាក់។
+ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៧នាក់ ជាសះស្បើយ ចំនួន២៩នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣២០នាក់ បានព្យាបាលជាសះស្បើយចំនួន៥១២នាក់ ស្លាប់១៤នាក់ និង៧៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
+ខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២១នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៦៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៩៤នាក់ ស្លាប់១១នាក់៕
+ខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១០។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១ ៦៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ ១១៥នាក់ និងកំពុងសម្រាកព្យាបាល ៥៤៩នាក់ ស្លាប់២៤នាក់។
+ខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៦៣នាក់ បន្ថែមទៀត ក្នុងនោះ ១៥ករណី ជាសហគមន៍ និង៤៨ ជាករណីនាំចូលពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន៩នាក់ ផងដែរ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៦៣៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៨៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១២៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៩៣ នាក់ និងស្លាប់ចំនួន ០៣នាក់។
+ខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មី និងមានករណីជាសះស្បើយ៣៤នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦១នាក់ និងស្លាប់៤នាក់៕