ហានិភ័យ! បុគ្គលិក ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហាងកាហ្វេ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS ជាប់ផ្សារផេនសលចាស់ ក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៧ ខែមិថុនា​ ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។