ភ្នំពេញ៖ សាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារកូវីដ១៩ ប្រចាំមូលដ្ឋានសង្កាត់ បានចុះកំណត់ទីតាំងពាក់ព័ន្ធ ជាមួយអ្នកផ្ទុកវិជ្ជមានរកឃើញ ករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២៣អង្គ/នាក់ និងមានករណីជាសះស្បើយ សរុប១៨ អង្គ/នាក់ ។
ក្នុងនោះរួមមាន៖
ទីតាំងថ្មី÷ ស្ថិតផ្ទះជួល ១៧១ ក្រុមទី ៤ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណី វិជ្ជមាន កូវីដ19 សរុប ១ នាក់ អ្នកពាក់ព័ន្ធ ៧ នាក់ អវិជ្ជមាន។
ទីតាំងថ្មី÷ ស្ថិតផ្ទះជួល ៩E ក្រុមទី ១២ភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណី វិជ្ជមាន កូវីដ19 សរុប ២នាក់ អ្នកពាក់ព័ន្ធ ២ នាក់ អវិជ្ជមាន។
ទីតាំងថ្មី÷ ស្ថិតផ្ទះជួល ១០៩ ក្រុមទី ៥ ភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណី វិជ្ជមាន កូវីដ19 សរុប ២នាក់ អ្នកពាក់ព័ន្ធ ១នាក់ អវិជ្ជមាន។
ទីតាំងចាស់÷ ស្ថិតវត្ត ស្ទឹងមានជ័យ ក្រុមទី ១ ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណី វិជ្ជមាន កូវីដ19 សរុប ១៨អង្គ/នាក់ ៕



