ក្រោយធ្លាយព័ត៌មាន យកឡានរដ្ឋទៅបញ្ចាំ ៣ម៉ឺនដុល្លារ! ពេលនេះលោក ហាស់ សូបិន្ត ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តកំពត ឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ

0

ភ្នំពេញ៖ ក្រោយបែកធ្លាយព័ត៌មាន យករថយន្តរដ្ឋកែផ្លាកលេខ រួចយកទៅបញ្ចាំចំនួន ៣ម៉ឺនដុល្លារ ដើម្បីដោះទាល់មួយគ្រានោះ ពេលនេះលោក ហាស់ សូបិន្ត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ច ពីអភិបាលរងខេត្តកំពត ឲ្យមកបម្រើការងារនៅទីស្ដីការ ក្រសួងមហាផ្ទៃវិញ ។

ក្នុងកិច្ចសន្យាបញ្ចាំរថយន្ត ដែលបានបែកធ្លាយកាលពីថ្មីៗនេះ បានសរសេរបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ ហាស់ សុបិនភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ផ្លាកលេខ2AB-7513 ឲ្យទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ដោយឲ្យការប្រាក់ ៣ភាគរយក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តទៅ ហើយបើរថយន្តនេះ មានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់» ។

សូមបញ្ជាក់ថា តាមពិតទៅរថយន្តនេះជាកម្មសិទ្ធរដ្ឋ ដែលមានស្លាកលេខពិត រដ្ឋ.៤៥-0999 ហើយអភិបាលរងខេត្តកំពត បានយកទៅកែច្នៃក្លែងបន្លំជាស្លាកលេខ ក្លែងក្លាយភ្នំពេញ 2.AB-7513 ដើម្បីដាក់បញ្ចាំ​ក្នុងតម្លៃ ៣ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រថយន្តនេះត្រូវបានបញ្ចាំឱ្យឈ្មោះ អេង អុន ភេទប្រុសអាយុ ៤២ឆ្នាំ មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងតម្លៃ ៣០.០០០ដុល្លារ ដោយកំណត់ការប្រាក់ ៣% ក្នុង១ខែ ។ ពោលគឺឈ្មោះ ហាស់ សុបិន្ត ត្រូវបង់ការប្រាក់ ៣% ឲ្យឈ្មោះ អេង អុន ជារៀងរាល់ខែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតបញ្ចាំក៏បានបញ្ជាក់ដែរថា បើមានអ្នកតវ៉ា ឬរថយន្តនោះមានបញ្ហាអ្វីកើតឡើង គឺឈ្មោះ ហាស់ សុបិន្ត នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕