សម្ដេចតេជោ ដាក់ចេញយុទ្ធសាស្ត្រ ៥ចំណុច ខិតខំរកវិធីព្យាបាល អ្នកជំងឺកូវីដ១៩ ឈានទៅដល់គ្មានអ្នកស្លាប់

0

ភ្នំពេញ៖ ក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ និងការកើនឡើង នៃចំនួនអ្នកស្លាប់ជារៀងរាល់ថ្ងៃ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ៥ចំណុច ពីវិធីព្យាបាលអ្នកជំងឺកូវីដ១៩ ឈានទៅដល់គ្មានអ្នកស្លាប់។

ថ្លែងក្នុងកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធសាស្ត្រ ខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖
១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព ,
២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល ,
៣- រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU,
៤-ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩,
៥-ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ៕