Home សង្គម ឃាត់ខ្លួនបុរសម្នាក់ កាន់កាប់អាវុធ កែច្នៃខុសច្បាប់

ឃាត់ខ្លួនបុរសម្នាក់ កាន់កាប់អាវុធ កែច្នៃខុសច្បាប់

0

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន ពាក់ព័ន្ធការកាន់កាប់អាវុធកែច្នៃខុសច្បាប់ (កាំភ្លើងស្នប់ខ្យល់) នៅចំណុចក្នុងភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ វេលាម៉ោង១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។

បុរសខាងលើមានឈ្មោះ គីម គឹមឡាយ អាយុ៤០ឆ្នាំ មានកាតសារព័ត៌មាន សៀមរាបប៉ុស្តិ៍ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងអាវុធកែច្នៃ(កាំភ្លើងស្នប់ខ្យល់) ១ដើម និង រថយន្តម៉ាកឡិចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 0074 មួយគ្រឿង ។

ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តបន្តតាមនីតិវិធី ៕

 

Previous articleរកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន២៥៩នាក់ថ្មី ក្នុងខេត្តចំនួន៥
Next article​កំពុង​​ឱន​ដួស​បាយ​ដាក់​ចានសុខៗ ស្រាប់តែជនដៃដល់ ទាញ​ដែក​ជ្រុង​ ​សំពង​ក្បាលរបួស​ដេរ​ ១១​ថ្នេរ​