Home សង្គម រកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន២៥៩នាក់ថ្មី ក្នុងខេត្តចំនួន៥

រកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន២៥៩នាក់ថ្មី ក្នុងខេត្តចំនួន៥

0

ភ្នំពេញ៖ ស្ថានភាព នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្ត មួយចំនួន ហាក់បីដូចជាមិនមានសញ្ញាថមថយ សោះ ជាក់ស្ដែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៥៩នាក់បន្ថែមទៀត ក្នុងខេត្តចំនួន៥ (សៀមរាប ស្ទឹងត្រែង កំពង់ធំ ព្រៃវែង និងឧត្ដរមានជ័យ)។

ក្នុងនោះរួមមាន៖

+ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៦០នាក់ ជាសះស្បើយ ចំនួន១៦នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ឮ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៩៥នាក់ បានព្យាបាលជាសះស្បើយចំនួន៤០៧នាក់ ស្លាប់១១នាក់ និង៦៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

+ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងថ្មី ចំនួន ៣៥នាក់ ដែលជាករណីពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៣៨នាក់។

+ខេត្តកំពង់ធំ រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១ នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៨៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៧៥នាក់ និងស្លាប់៨នាក់៕

+ខេត្តព្រៃវែង រកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១,៥៣៥ ក្នុងនោះបានព្យាបាលជាសះស្បើយ១,០០៥នាក់ និងកំពុងសម្រាកព្យាបាល៥០៦នាក់ និងស្លាប់២៤នាក់។

+ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៧៦នាក់ បន្ថែមទៀតនៅ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥១៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤៦០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥៧ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៤១៦ នាក់ និងស្លាប់ចំនួន ០២នាក់៕

Previous articleគិតខ្លីម្ល៉េះ! អ្នកជំងឺកូវីដ១៩ម្នាក់ ដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកពញាក្រែក បានចង.កសម្លាប់ខ្លួន
Next articleឃាត់ខ្លួនបុរសម្នាក់ កាន់កាប់អាវុធ កែច្នៃខុសច្បាប់