ហានិភ័យ! បុគ្គលិកធនាគារ ABA និងធនាគារហត្ថា ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬ​មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារ ABA សាខាចំការដូង និងធនាគារ ហត្ថា សាខាបឹងកេងកង២ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ទីតាំងទី១.ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២១​ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែក Teller នៅទីតាំងខាងលើនេះ។

ទីតាំងទី២.ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើ បណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងII ខណ្ឌចំកាមន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១​ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ ។