ខ្លាំងបាត់! ខឹងបបួលដើរលេងមិនបាន ទាញចបកាប់វាយសម្លាប់ស្ត្រីម្នាក់ រួចដើរចូលប៉ុស្តិ៍ប៉លិស…

0

ភ្នំពេញ៖ ខឹងបបួលទៅដើរលេងជាមួយមិនបាន បុរសសតិមិនគ្រប់ម្នាក់ទាញចបកាប់ វាយសម្លាប់ស្ត្រីសតិមិនគ្រប់ម្នាក់ រួចដើរចូលប៉ុស្តិ៍ប៉ូលិស ។ ករណីនេះបានបង្ក​ការ​ភ្ញាក់​ផ្អើល កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ផ្ទះ​ទុកចោល​មួយកន្លែង​ ឋិត​នៅក្នុងភូមិ​តាស្តារ​ឃុំ​តា​ស្តារ​ ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង​។​

ជនដៃដល់មានឈ្មោះ​ វិត អាយុជាង​២០​ឆ្នាំ​ រស់នៅ​ចល័ត​មិន​ពិត​ប្រាកដ​ ។

ក្រោយដើរចូលឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថា នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​បបួល​ស្ត្រី​ជា​ដៃគូ​ឈ្មោះ​ ប៉ែត​ រ័ត្ន ដែលមាន​សតិ​មិន​គ្រប់​ដូចគ្នា​ ទៅ​ដើរលេង​និង​ទៅ​បេះ​ត្រប់​ដែល​នៅក្បែរនោះ​ ប៉ុន្តែ​ជនរងគ្រោះ​បា​ន​បដិសេធ​មិន​ព្រមទៅ​ជាមួយ​ ក៏​កើត​ចិត្ត​ខឹង​ ហើយ​បាន​ទាញ​ចបកាប់​វាយ​សំពង​ ទៅលើ​ស្ត្រីជន​រងគ្រោះ​ផ្ទួនៗ​ រហូត​ស្លាប់​រួច​បាន​អូស​សព​ទៅក្នុង​ផ្ទះ​ទុកចោល​ ១​កន្លែង​ ដែល​ជាទី​ជម្រក​របស់​ជនរ​ង​គ្រោះ​តែម្តង​។​

ក្រោយ​កើតហេតុ​ភ្លាមៗ​ នគរបាល​ជំនាញ​ស្រុក​សំពៅ​លូន ​បាន​ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ ​និង​បាន​នាំខ្លួន​ជនដៃដល់​ ទៅអធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​សាកសួរ​បន្ថែម​ និង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​ ៕​