ភ្នំពេញ៖ បុរសម្នាក់នេះកំពុងធ្វើក្រាបថ្វាយបង្គំក្រុមគ្រូពេទ្យ ដែលបានទាញយកជីវិតគាត់ចេញពីចង្កូមមច្ចុរាជនៃជំងឺ covid-19 កន្លងទៅ។ នេះបើយោងតាមហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២១នេះ គាត់ជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន១៤ថ្ងៃ បន្តទៀត។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៤៦២នាក់ ក្នុងនោះជាសះស្បើយ១៨៥៣នាក់ និងកំពុងព្យាបាល៥៥៨នាក់ ស្លាប់៤២នាក់។