ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់ បុរស-ស្រ្តីជនជាតិខ្មែរ ២នាក់ ដោយសារជំងឺកូវីដ១៩។
យោងតាមលិខិតបញ្ជាក់មរណភាពរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល នៅព្រឹកនេះ បានឱ្យដឹងថា អ្នកជំងឺកូវិដ-១៩ ចំនួន០២នាក់ បានស្លាប់នៅមន្ទីរពេទ្យផ្សេងគ្នា៖
+បុរស អាយុ២៣ ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង វេលាម៉ោង ១៧:២០នាទី ថ្ងៃទី២៨/០៦/២០២១
+ស្រីអាយុ ៧៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រែអំបិល វេលាម៉ោង១:០០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩/០៦/២០២១ ។
សពទាំងពីរនាក់ខាងលើ ត្រូវបានក្រុមការងារ និងមន្ត្រីសុខាភិបាលបានចាត់ចែង បូជាហើយ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះហើយ។
សូមបញ្ជាក់ថា មកទល់ថ្ងៃនេះ នៅខេត្តកោះកុង មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុបចំនួន ០៥ នាក់ហើយ៕



