នោះ! រកឃើញមន្ត្រីនគរបាល ខេត្តស្វាយរៀង ៣នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីករណីរកឃើញ មន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងចំនួន ៣នាក់ ឆ្លងកូវីដ១៩ ។

មន្ត្រីនគរបាលទាំង ៣នាក់នោះ រួមមាន៖

១.ឈ្មោះ ប៊ូ សារ៉េន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២.ឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣.ឈ្មោះ ខាត់ សារឹម ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ទាក់ទិនករណីនេះរដ្ឋបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំង អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ និងប្រយោល ជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

ដោយឡែកសម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕