ខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន៩៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៩នាក់ និងស្លាប់ម្នាក់

0

ភ្នំពេញ៖ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន៣៩១នាក់ ស្លាប់១០នាក់ និង៦៣៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ៕