Home សង្គម ខ្លាំងបាត់! ខឹងគេវាយបងប្រុសខ្លួន នារីរូបស្រស់ម្នាក់ យកកាំបិតទៅកាប់រយះក្បាល

ខ្លាំងបាត់! ខឹងគេវាយបងប្រុសខ្លួន នារីរូបស្រស់ម្នាក់ យកកាំបិតទៅកាប់រយះក្បាល

0

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង៣០នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយកើតឡើង ត្រង់ចំណុចក្រុមទី៧ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះ ថន ដាណែត ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាច ងួនយី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលអោយរងរបួសត្រង់ក្បាល និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ស្ត្រីជាជនដៃដល់ខឹងជនរងគ្រោះ វាយទៅលើបងប្រុសបង្កើតរបស់ខ្លួន ទើបកើតជាគំនុំបង្កហិង្សា យកកាំបិតប៉័ងតោកាប់ទៅលើ ជនរងគ្រោះត្រង់ក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ សមត្ថកិច្ចបានដកហូត កាំបិតបុ័ងតោចំនួន១ ជាវត្តុតាងបង្ករបួសស្នាម។

ករណីនេះ ដោយមានការអនុញ្ញាត ឃាត់ខ្លួនតាមបញ្ជាឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៨នឹង៥៦នាទី កម្លាំងនគរបាលក្រុងបានចាប់ឃាត់ខ្លួន ស្ត្រីជាជនដៃដល់ខាងលើ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Previous articleនោះ! អ្នកជំងឺកូវីដម្នាក់ ប្រាប់ថា បានទៅដើរហាត់ប្រាណ នៅសួនវិមានឯករាជ្យ ស្តូបព្រះបរមរតនកោដ្ឋជាប្រចាំ
Next articleពិតជាឈាមស្រែក ស្បែកហៅមែន! ឃាតករ កាប់សម្លាប់លោកយាយ អាយុ៧៤ឆ្នាំ ព្រោះរឿងព្រំដែន ត្រូវចាប់បានហើយ