ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកលើកដែក ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណី (ហិង្សាដោយចេតនា) នៅចំណុចៈអែបច្រាំងមាត់ទន្លេរ ស្ថិតនៅក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។
យោងតាម អធិការដ្ឋាននគរបាលស្រុកលើក បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ចាំង យ៉ាំងវេ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ជនសង្ស័យ ឈ្មោះ ឈាង គាង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រភពដដែលបានឱ្យដឹងថាទៀតថា ឈ្មោះចាំង យ៉ាំងវេ ដែលជាជនរងគ្រោះ បានជិះទូកមកបង់សំណាញ់ តាមដងទន្លេរ លុះជិះទូកមកដល់ចំណុចកើតហេតុ ឈ្មោះឈាង គាង បានដេញឈ្មោះ ចាំង យ៉ាំងវ៉េ មិនអោយមបង់សំណាញនៅទីនេះទេ ហើយក៏បានជេពីគៀនច្រាង ទៅដោយអះអាងថា ជាកន្លែងដែលគេរកត្រីហើយ រាយសន្ទូច បន្ទាប់ មកក៏បានឈ្លោះប្រកែកគ្នា ស្រាប់តែឈ្មោះឈាង គាង បានជិះទូកទៅជិតហើយ ក៏ទាញច្រវ៉ាមកវាយសំពោង ពីលើក្បាលជនរងគ្រោះ តែត្រូវជនរងគ្រោះលើកដៃ រងបណ្តាល អោយរងរបួស ហើមកំភួនដៃ ផ្នែកខាងឆ្វេងហើមប៉ោង។
ក្រោយពីរងរបួសរួច ជនរងគ្រោះបានបើក ទូកចេញហើយទៅពេទ្យចាក់ថ្នាំ លុះដល់ម៉ោង ១៦និង៣០នាទី ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ បន្ទាប់មកកម្លាំង បានចុះដល់កន្លែងកើតហេតុ ហៅជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាល សួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានយកច្រវ៉ា វាយទៅលើជនរង គ្រោះពិតប្រាកដមែន។
បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានបញ្ជូនជនសង្ស័យ មកកាន់ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកលើកដែក ដើម្បីបន្តនិតិវិធីច្បាប់ ៕