ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ១នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ២០នាក់
៣-ស្រុកពាមរក៍ ចំនួន ៤នាក់
៤- ស្រុកសុីធរកណ្តាល ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៣នាក់
៦- ស្រុកមេសាង ចំនួន ៣នាក់
៧- ស្រុកព្រះសេ្តច ចំនួន ២នាក់
៨- ស្រុកកញ្ច្រៀច ចំនួន ២នាក់
៩- ស្រុកពារាំង ចំនួន ១នាក់
១០-ស្រុកពោធិ៍រៀង ចំនួន ១នាក់
១១-ស្រុកកំចាយមារ ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៧១នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៥០នាក់ ស្លាប់២២នាក់៕