សូមទាក់ទៅកាន់លេខនេះ ប្រសិនបើមានករណី ទាមទារលុយ ថ្លៃចាក់វ៉ាក់សាំងការពារ កូវីដ១៩

0

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ននេះ បានចេញសេចក្ដីជូនព័ត៌មាន របស់គណៈកម្មាធិការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ស្ដីពីការ ច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្ដុំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ ដោយត្រូវបង់ប្រាក់។

ជាមួយគ្នាក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ សូមមេត្តាកុំចាញ់កលល្បិចទារប្រាក់ណាមួយ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ពីបុគ្គលអគតិ​ណាម្នាក់ឱ្យសោះ សូមកុំផ្ដល់ប្រាក់កម្រៃ ចាក់វ៉ាក់សាំងទៅឱ្យជនណាម្នាក់ឱ្យសោះ ប្រសិបបើមានការទាមទារដោយជនខិលខូច ក្នុង្រការណាមួយ និងសូមរាយការណ៍មក គ.វ.ក.១៩ តាមលេខទូរស័ព្ទ 012 777 760 ឬ 012 916 099 ឬ 012 904 385 ។