Home សង្គម រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៦២នាក់បន្ថែមទៀត នៅខេត្តឧត្ដរមានជ័យ

រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៦២នាក់បន្ថែមទៀត នៅខេត្តឧត្ដរមានជ័យ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណី វិជ្ជមានកូវីដ១៩ចំនួន៦២នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥នាក់ និងជាការនាំចូលពីប្រទេសថៃចំនូន៥៧នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៩៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៤៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៤៨ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣០១ នាក់ និងស្លាប់ចំនួន ០២នាក់៕

Previous articleខេត្តស្ទឹងត្រែង បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ថ្មី
Next articleសូមទាក់ទៅកាន់លេខនេះ ប្រសិនបើមានករណី ទាមទារលុយ ថ្លៃចាក់វ៉ាក់សាំងការពារ កូវីដ១៩