Home សង្គម អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចផ្អាកការលក់ដូរ របស់អាជីវករ នៅផ្នែកខាងក្នុង “ផ្សារសាមគ្គីស្ទឹងត្រែង” ក្រោយរកឃើញ អ្នកឆ្លងកូវីដ

អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចផ្អាកការលក់ដូរ របស់អាជីវករ នៅផ្នែកខាងក្នុង “ផ្សារសាមគ្គីស្ទឹងត្រែង” ក្រោយរកឃើញ អ្នកឆ្លងកូវីដ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេច ផ្អាកសកម្មភាព លក់ដូររបស់អាជីវករ នៅផ្នែកខាងក្នុងមូលដ្ឋាន “ផ្សារសាមគ្គីស្ទឹងត្រែង” ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ១៤៥នាក់៕

Previous articleលោកយាយម្នាក់ ត្រូវជនសង្ស័យកាប់ ៤ពូថៅ ស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងទំនាស់ព្រំដី
Next articleសូមបង្កើនការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៨៣៩នាក់ថ្មី និងមានករណីជាសះស្បើយ៧១៨នាក់ ស្លាប់១៧នាក់