ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៤នាក់ បន្ថែមទៀត តាមរយៈការ ធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ និងមកពីខេត្តកណ្ដាលចំនួន ១នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ៣២នាក់
៣-ស្រុកព្រះសេ្តច ចំនួន ១៤នាក់
៤- ស្រុកបាភ្នំ ចំនួន ៧នាក់
៥- ស្រុកពាមរក៍ ចំនួន ៤នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ៤នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកសុីធរកណ្តាល ចំនួន ៣នាក់
៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់
១០-ស្រុកពារាំង ចំនួន ១នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១២-មកពីខេត្តកណ្ដាល ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៤នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក របស់ពួកគេនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៣៥នាក់ និងកំពុងសម្រាកព្យាបាល៤៤៥នាក់ស្លាប់២១នាក់៕