ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកបុទុមសាគរឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ករបួសស្នាមទៅលើ បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ផ្តើមចេញពីទំនាស់ពាក្យសម្តី និងប្រច័ណ្ឌ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីហិង្សាបង្កឡើងដោយឈ្មោះ ផល ផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មុខរបរកម្មករនេសាទ បានធ្វើសកម្មភាពយកកូនកាំបិត ចុងស្រួចចាក់ទៅលើឈ្មោះ ម៉ៅ ហ៊ិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាមាឃ ឃុំអណ្ដូងទឹកជាមួយគ្នា បណ្ដាលឲ្យរងរបួសចំនួន៥ កន្លែង (របួសធ្ងន់) ។
ក្រោយកើតហេតុ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង ។ ចំណែកជនដៃដល់ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនអនុវត្តតាមនីតិវិធី ៕