Home សង្គម បុគ្គលិកធ្វើការនៅកន្លែងលាងឡាន ទឹម សំអាត នៅផ្លូវឌួងងៀប២ ក្នុងសង្កាត់ស្ទឹងមានជ័យ ឆ្លងកូវីដ១៩

បុគ្គលិកធ្វើការនៅកន្លែងលាងឡាន ទឹម សំអាត នៅផ្លូវឌួងងៀប២ ក្នុងសង្កាត់ស្ទឹងមានជ័យ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនង​ជាមួយបុគ្គលិក ធ្វើការនៅកន្លែងលាងរថយន្ត ទឹម សំអាត ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

Previous articleរាជរដ្ឋាភិបាល សម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិត លើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ
Next articleវ៉ាក់សាំងចិន ១លានដូសទៀត បានដឹកមកដល់ កម្ពុជា ហើយ