អស្ចារ្យ! Telegram បានបន្ថែមមុខងារវីដេអូខលជាក្រុម ក្រោយពន្យារពេលអស់ជាង ១ឆ្នាំ

0

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា កាលពីខែមេសាឆ្នាំ២០២០ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុម ឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែក្រុមហ៊ុនពុំបាន បញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែឧសភាវិញ។

ទោះបីជាក្រុមហ៊ុនមានការយឺតយ៉ាវ ក្នុងការបញ្ចេញដាក់ឱ្យប្រើប្រាស់ មុខងារវីដេអូខលជាងកម្មវិធីផ្សេងៗទៀតក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលចូលចិត្តប្រើកម្មវិធី Telegram ពួកគេកំពុងតែទន្ទឹងរង់ចាំ ដើម្បីប្រើមុខងារនេះ។

ដើម្បីប្រើមុខងារវីដេអូខលជាក្រុមនេះ ដំបូងលោកអ្នកត្រូវបង្កើតក្រុមមួយ បន្ទាប់មកលោកអ្នកត្រូវចុច នៅលើរូបសញ្ញារបស់ក្រុម ហើយចុចនៅលើប៊ូតុង ‘Voice Chat’។ ចុងក្រោយលោកអ្នកអាចចុចនៅលើប៊ូតុង ‘Video’ ហើយចុចលើ ‘Share Video Call’ ដើម្បីចាប់ផ្ដើមវីដេអូខល ឬលោកអ្នកអាចជ្រើសយកជម្រើស ‘Share Screen’ ដើម្បីអាចស៊ែស្រ្គីនទូរសព្ទរបស់ លោកអ្នកជាមួយនឹងក្រុមក៏បាន។

ដើម្បីអាចប្រើមុខងារវីដេអូខលថ្មីនេះបាន លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ដែលក្រុមហ៊ុនបានដាក់ឱ្យ ប្រើប្រាស់កាលពីម្សិលមិញនេះ។ ម្យ៉ាងវិញទៀតកម្មវិធី Telegram តម្រូវឱ្យអ្នកប្រើប្រាស់ជា ‘Admin’ ដើម្បីអាចចាប់ផ្ដើម ‘Voice Chat’ បាន ៕