Home សង្គម សង្ស័យស្នេហាត្រីកោណ! បុរសម្នាក់ទៅបាញ់នារីអ្នកលក់សាច់ព្រៃ ដល់ក្នុងផ្សារ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

សង្ស័យស្នេហាត្រីកោណ! បុរសម្នាក់ទៅបាញ់នារីអ្នកលក់សាច់ព្រៃ ដល់ក្នុងផ្សារ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

0

ភ្នំពេញ៖ សង្ស័យផ្ដើមចេញពីស្នេហាត្រីកោណ បុរសជាខ្មាន់កាំភ្លើងម្នាក់ ចូលទៅបាញ់ប្រហារនារីរូបស្រស់លក់សាច់ព្រៃ ដល់ផ្សារសាមគ្គីក្រុងស្ទឹងត្រែង រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ។ ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅកែងជ្រុងខាងកើត ឈាងខាងជើង ផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ស្ទឹងត្រែង។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញខ្មាន់កាំភ្លើង ជាជនដៃដល់ដើរសំដៅមករក ជនរងគ្រោះជាស្ត្រី កំពង់អង្គុយលក់សាច់ព្រៃមិនដឹងខ្លួន ហើយក៏បាញ់ចំក្បាលតែម្តងដួលស្លាប់ ក្នុងថ្លុកឈាម ហើយក៏បាញ់ខ្លួនឯង ១គ្រាប់ចំក្បាល ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរ អ្នកធ្វើដំណើរ និងសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបញ្ចាក់ថា ជនរងគ្រោះមានឈ្មោះ សឿន ណារី ភេទស្រីអាយុ២១ឆ្នាំ មុខរបរលក់សាច់សត្វព្រៃនៅកន្លែងកើតហេតុ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង កាន់កាំភ្លើងខ្លីម៉ាកឡុក នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះ ជាស្ត្រីចំក្បាលដួលទៅលើដីដេកក្នុងថ្លុកឈាម ឃើញដូច្នេះខ្មាន់កាំភ្លើងក៏បានបាញ់ សម្លាប់ខ្លួនឯងចំក្បាលតាមក្រោយតែម្តង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលស្លាប់ខាងលើ ជាអតីតសង្សារនិងគ្នាពីមុន ក្រោយមកក៏បែកផ្លូវគ្នា ជាមួយខ្មាន់កាំភ្លើងជាជនដៃដល់ ដោយដឹងថា ស្ត្រីរងគ្រោះខាងលើមានគូដណ្តឹងថ្មី ជនសង្ស័យខឹងទើបសម្រេចចិត្តមកបាញ់សម្លាប់ ទាំងពីរនាក់តែម្តងទៅ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសពទាំងពីរ ដើម្បីរកអត្តសញ្ញាណាខ្មាន់កាំភ្លើង ឈ្មោះ អី នៅឯណា ធ្វើអ្វី ទើបមានកាំភ្លើងយកមកបាញ់ប្រហារ ទៅលើជនរងគ្រោះនិងខ្លួនឯងយ៉ាងព្រៃផ្សៃដូច្នេះ។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពស្ត្រីរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕

Previous articleខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៥៧នាក់ថ្មី និងមានជាសះស្បើយ ៤នាក់
Next articleអស្ចារ្យ! Telegram បានបន្ថែមមុខងារវីដេអូខលជាក្រុម ក្រោយពន្យារពេលអស់ជាង ១ឆ្នាំ