ភ្នំពេញ៖ ក្រោយពីធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនដាច់ដោយឡែកពី ក្រុមគ្រួសារ បានរយៈពេល៧ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកបញ្ជាក់ពីសកម្មភាពប្រចាំថ្ងៃរបស់ សម្ដេច ក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័កនេះផថងដែរ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា «ថ្ងៃនេះជាថ្ងៃទី៧នៃការ ធ្វើចត្តាឡីសក័របស់ខ្ញុំ។ ការធ្វើចត្តាឡីស័កលើកនេះចំពេល បាល់ទាត់អឺរ៉ុប។ យប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណដោយការធាក់កង់។ ជារៀងរាល់ថ្ងៃ ខ្ញុំធាក់កង់រយៈពេល៨០ ទៅ១២០នាទី។ ក្នុងរយៈពេលនៃការធ្វើ ចត្តាឡីសក័ខ្ញុំ មិនអាចចេញពីផ្ទះទៅវាយ កូនគោលបានទេ ដូចនេះការហាត់ប្រាណ ដោយការធាក់កង់ ជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចម្រើន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ មិិថុនា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលុបចោល កម្មវិធីទាំងអស់ និងកម្មវិធីជួប រដ្ឋមន្ត្រីការបរទេសអង់គ្លេស នាពេលខាងមុខ ដោយសារសម្ដេច ជាប់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងទី៣ កក្កដា ឆ្នាំ ២០២១ ក្រោយពីពាក់ព័ន្ធ ដោយប្រយោលជាមួយ អ្នកកើតជំងឺកូវីដ-១៩៕