ជិះសុទ្ធតែឡានទំនើប ពាក់ស្លាកលេខ ខម បែរជាមកធ្វើទង្វើថោកទាប ដាក់កូនឈ្នួលខ្លួនឯងទៅវិញ…

0

ភ្នំពេញ៖ បុរសម្នាក់ជិះសុទ្ធតែឡាន ទំនើបពាក់ស្លាកលេខ ខម បែរជាបែកគំនិតចាប់កូនឈ្នួល មិនទាន់គ្រប់អាយុ រំលោភសេពសន្ថវៈទៅវិញ ។

ជុំវិញករណីនេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០នាទី កម្លាំងការិយាល័យជួញដូរមនុស្សអ.ហខេត្ត ចំនួន ៦នាក់ ប្រើប្រាស់រថយន្តចំនួន ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត យោងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ចំនួន ៣គ្រឿង, រថយន្តចំនួន ១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកំពុង អនុវត្តតាមនីតិវិធី ៕