ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប ពីស្រ្តីម្នាក់

0

ភ្នំពេញ ៖ បុរស២នាក់​ឆក់កាបូប អ្នកដំណើរតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួនបន្ទាប់ ពីធ្វើសមក្មភាព ហើយព្យាយាមគេចខ្លួន ។

ករណីនេះកើតឡើង នៅវេលាម៉ោង០៤និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់បានធ្វើសកម្មភាពឆក់ កាបូបស្ត្រីម្នាក់ ខណៈកំពុងជិះលើម៉ូតូកង់៣ ។

ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ កំពុងល្បាតការបារសុវត្ថិភាប សន្តិសុខក្នុងមូលដ្ឋាន បានដេញតាមស្ទាក់ចាប់ ជនសង្ស័យបានទាំង០២នាក់ ម៉ូតូ០១គ្រឿង រួមនឹងវត្ថុតាង ដែលជនសង្ស័យឆក់បាន ។

ជនសង្ស័យមានឈ្មោះ វណ្ណ សុភ័ក្ត្រ ហៅ ដា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះ ជា ពិសាល ហៅ ពឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿង ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕