បុរសម្នាក់ គៀបនឹងគោយន្តកន្ត្រៃ ស្លាប់ នៅនឹងកន្លែង ខណៈពេលបើក ទៅស្រែម្នាក់ឯង

0

ភ្នំពេញ៖ បុរសម្នាក់បើកគោយន្តកន្ត្រៃ ទៅស្រែលឿនពេក ទៅបុកដើមឈើ បណ្តាលឲ្យគៀបស្លាប់ នៅវេលាម៉ោង៧នឹង១០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើខ្នងផ្លូវខ្នងអាងត្រពាំងថ្ម ស្ថិតភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

មន្ត្រីនគរបាល ចរាចរណ៍ស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

មន្ត្រីនគរបាលជំនាញ បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ កែវ បូរ៉ា បានបើករគោយន្តកន្ត្រៃ ទៅស្រែម្នាក់ឯង ដោយបើកបរលើផ្លូវខ្នង ទំនប់អាងត្រពាំងថ្ម ក្នុងទិសដៅកើតទៅលិច ល្បឿនលឿន បានទៅបុកដើមឈើ បណ្តាលឲ្យគៀបស្លាប់។

មន្ត្រីនគរបាលបានបញ្ជាក់ថា​ ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ បានចុះទៅពិនិត្យឃើញ ថាជនរងគ្រោះបើកបរ គោយន្តកន្ត្រៃ ក្នុងល្បឿនលឿនបាន ទៅដើមឈើហើយបណ្តាល ឲ្យគៀបស្លាប់ នៅហ្នឹងកន្លែងដោយខ្លួន ឯងក្រោយពិនិត្យ ហើយបានប្រគល់សព ជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ៕