ភ្នំពេញ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោកយាយព្រះជន្ម១០១ឆ្នាំ ទៅហើយ ហើយនៅមានសុខភាពល្អ អញ្ជើញមកចាក់វ៉ាក់សាំងបានទៀត ។
ប្រភពដដែលបន្តថា ក្រោយបញ្ចប់យុទ្ធនាការដូសទី ១ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ក្រុមការងារបានជួបករណីពិសេស ១ គឺលោកយាយឈ្មោះ ហូ ខាំ (ជាភាសាខ្មែរ) HO VVE YOR KHAM (ផ្លូវការជាភាសាបារាំង) អាយុ ១០១ ឆ្នាំ បានមកទទួលវ៉ាក់សាំង sinovac កាលពីថ្ងៃ ១៦ ខែ មិថុនា លោកយាយជាជនជាតិខ្មែរ កើតនៅថ្ងៃទី 22_08_1920 លោកយាយបាន ទៅរស់នៅបារាំងកាលពីឆ្នាំ១៩៨០រហូតទទួលបានសញ្ជាតិបារាំង ហើយបានត្រលប់មករស់នៅប្រទេសកម្ពុជាវិញកាលពី៣ -៤ ឆ្នាំមុន។
ក្រោយពីការពិនិត្យសុខភាពរួចគ្រូពេទ្យ ក៏សំរេចចាក់វ៉ាក់សាំង ជូនលោកយាយប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្នស្ថានភាពសុខភាព លោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយនឹងមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០២១ ៕