អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២២នាក់ថ្មី ក្នុងក្រុង/ស្រុកចំនួន១០

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកបាភ្នំ ចំនួន ​៦នាក់
៣-ស្រុកពារាំង ចំនួន ​៣នាក់
៤- ស្រុកពាមរក៍ ចំនួន ៣នាក់
៥- ស្រុកពាមរជ ចំនួន​ ២នាក់
៦- ស្រុកមេសាង ចំនួន​ ២នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ២នាក់
៨- ស្រុកព្រះសេ្តច ចំនួន ១នាក់
៩- ស្រុកសុីធរកណ្តាល ចំនួន ១នាក់
១០-ស្រុកកំចាយមារ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,២៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨០៦នាក់ កំពុងសម្រាកព្យាបាល៤៥៤នាក់ និងស្លាប់១៧នាក់៕