ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤១នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧០១នាក់ បានព្យាបាលជាសះស្បើយ ចំនួន២០៧នាក់ ស្លាប់៨នាក់ និង៤៨៦នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។




