ចាស់ហើយ នៅតែឆេវឆាវ! ខឹងប្រពន្ធ មិនដាំបាយឱ្យហូប បុរសចំណាស់ម្នាក់ វាយប្រពន្ធដល់របួសធ្ងន់ធ្ងរ

0

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(ប្រេីដំបងឫស្សីវាយប្រពន្ធ) បណ្ដាលឱ្យរងរបួសធ្ងន់។

យោងតាមស្នងការនគរដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បុរសចំណាស់ជាជនសង្ស័យមាន ឈ្មោះ ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំណុចក្រុមទី១៦ ភូមិទួល ព្រុំ ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

ចំណែកស្រ្តីរងគ្រោះ ដែលត្រូវជាប្រពន្ធមានឈ្មោះក្រិះ នាង អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា ការធ្វើ ការឃាត់ខ្លួន បុរសចំណាស់ខាងលើ ក្នុងករណី ហិង្សាដោយចេតនា(ប្រេីដំបងឫស្សីវាយប្រពន្ធ)បណ្ដាលឱ្យរងរបួសដើមដៃខាងធ្វេង០១កន្លែង(បាក់) និងរបួសឆ្អឹងជំនឺផ្នែកខាងក្រោយ០១កន្លែងហើមជាំ (របួសធ្ងន់)។

សូមជម្រាបជូនថា នៅវេលាកេីតហេតុខាងលេី បុរសជាប្តីវ័យចំណាស់រូបនេះ បានប្រេីដំបងឫស្សី វាយសំពងទៅទីលេីប្រពន្ធ របស់ខ្លួនយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អេីល ហេីយបន្ទាប់ពីកេីតភ្លាម សមត្ថកិច្ចនគរបាល បានចុះអន្តរា គមន៍ឃាត់ខ្លួន ជនសង័្សយជាប្តីតែម្តង និងដកហូតបានដំបងឫស្សីមួយដេីម រីឯប្រពន្ធដែលទទួលរងរបួសបាន នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុ ដែលនាំទៅដល់ការប្រេីហិង្សា វាយទៅលេីប្រពន្ធរបស់ខ្លួន បែបនេះគឺដោយ សារបុរសជាប្តីផឹកស្រាស្រវឹងនិងខឹងប្រពន្ធ មិនបានដាំបាយ ឱ្យប្តីហូបនៅព្រឹកនេះ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាននគរបាលស្រុក ឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនអនុវត្តតាមច្បាប់៕