ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត នៅក្រុងបានលុង ដែលជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
រដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានទាំង៨នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន១៧០នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២១៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៩៥នាក់។

