ខេត្តព្រៃវែង បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៣២នាក់ បន្ថែមទៀត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១  បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ និងមកពីខេត្តកណ្តាល២នាក់ ។

ក្នុងនោះរួមមាន៖

១- ស្រុកព្រះសេ្តច ចំនួន ​១០នាក់

២- ស្រុកមេសាង ចំនួន ​៧នាក់

៣-ស្រុកពារាំង  ចំនួន ៤នាក់

៤- ស្រុកកំចាយមារចំនួន​ ៣នាក់

៥- ស្រុកបាភ្នំចំនួន​ ២នាក់

៦- ស្រុកកំពង់ត្របែកចំនួន ២នាក់

៧- ស្រុកពាមជរ ចំនួន ១នាក់

៨- ស្រុកពាមរក៍ ចំនួន ១នាក់

៩- មកពីខេត្តកណ្តាល ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,២៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧៦១នាក់ និងកំពុងសម្រាកព្យាបាល៤៧៧នាក់ ស្លាប់១៧នាក់។