ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៦៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៤៥នាក់ និងស្លាប់៥នាក់៕

