ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន១២នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៣នាក់ និងមានករណីជាសះស្បើយចំនួន២៦នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៩២នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៨៥នាក់ ស្លាប់៦នាក់។


