មិនទាន់ចប់ទេ! តារាសម្តែង អេន វីន ត្រូវបានបញ្ជួនទៅតុលាការ ក្រោយបែកធ្លាយ រឿងវាយសង្សារ ជាស្ត្រីមេម៉ាយ

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បាននាំខ្លួនតារាសម្តែងម្នាក់ឈ្មោះ អេនវីន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយត្រូវចាប់ខ្លួន តាមដីការពាក់ព័ន្ធ​ករណីវាយសង្សារជាស្ត្រី មេម៉ាយឲ្យរងរបួស។

ការឃាត់ និងបញ្ជូនខ្លួនជនសង្ស័យឈ្មោះ អេនវីន បានធ្វើឡើងបន្ទាប់ពីមាន គណនី Facebook ឈ្មោះ សុទ្ធ កញ្ចកា ជាជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បង្ហោះរូបភាព ភ្ជាប់ជាមួយខ្លឹមសារ ថា៖«ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃ វាយខ្ញុំដូចសត្វធាតុ។ ប៉ុន្មានថ្ងៃកើតហេតុភ្លាម ខ្ញុំពិតជាមិនចង់យករូបបែបនេះ យកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរ ទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំ ឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំង ទប់មិនជាប់ទេ។​ សាកបិទភ្នែក ស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយ ដកខ្សែក្រវាត់ ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរង ហើយគេមិនឈប់ទេ គេមកវាយខ្លួនខ្ញុំ ថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន តែគេមិនឈប់ដដែល គេវាយយកវាយយកទៀត រហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយ ទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំ ខ្ទប់លើកឥដ្ឋ ហើយខ្ញុំនៅតែយំសំពះអង្វរគាត់ បងអើយឈប់ទៅ អូនឈឺណាស់ តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំ ឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ។ សូមនិយាយប៉ុណ្ណឹង ចាំអារម្មណ៍ស្ងប់បន្តិច ចាំពន្យល់សាច់រឿង ហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះខ្ញុំគ្រាំក្នុងក្បាល ខ្ញុំយប់ឡើងឈឺរហូតយំ គេងមិនលក់ ២ថ្ងៃហើយ។»

ហើយជនសង្ស័យឈ្មោះ អេន វីន ធ្លាប់បានអះអាងថា អំពើហិង្សានោះកើតឡើង ដោយសារតែខ្លួនតាមទាន់ ជនរងគ្រោះឈ្នោះ សុទ្ធ កញ្ចកា ជាសង្សារ កំពុងលេងចាក់ទឹកដូង ក្នុងបន្ទប់ជាមួយប្រុសផ្សេង៕