ភ្នំពេញ៖ ស្ត្រីម្នាក់អាយុប្រហែលជាង២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់ដោយមានស្នាក់ស្នាម រថយន្តកិនក្បាល ហេតុការណ៍បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា សពស្ត្រីរងគ្រោះ មានអាយុប្រហែលជាង២០ឆ្នាំ កម្ពស់១,៥០ម៉ែត្រ ពាក់អាវពីរជាន់ អាវក្នុងអាវយឺតដៃខ្លី ពណ៌ផ្កាឈូក អាវក្រៅ អាវដៃវែងពណ៌ខ្មៅ ពាក់ខោជើងវែង មានផ្កាពណ៌ក្រហមសលឿង និងស្លៀកសារ៉ុង ពីលើក្រណាត់ពណ៌លឿង មានផ្កាពណ៌ឈូកក្រហម ស្ថានភាព សពក្បាល សំពាតមានចេញឈាមតាមមាត់។
លោកបានបញ្ជាក់ថា តាមសំដីឈ្មោះ ឆោម សុគាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខាងលើ(អ្នកខ្វាលគោ) បានឲ្យដឹងថា នៅពេលដែលប្រទះឃើញ សពស្ត្រីនេះ ទៅខ្វាលគោ នៅខាងលិចទួលដូនអូក នៅចម្ងាយពីផ្លូវជាតិលេខ៦ ប្រមាណជា២៥ម៉ែត្រ ពីភូមិប្រមាណ១៥០ម៉ែត្រ បានរាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ចសន្និដ្ឋានស្ត្រី ដែលស្លាប់អាចមនុស្សវិកលចរិក ដេកអត់បាយស្លាប់ ក្រោមដើមឈើ ហើយរថយន្ត ទៅចតបត់ជើងតូច អាចកិនក្បាលសព នៅពេលស្លាប់ ហើយបើកគេចបាត់។
លោកវរសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា តាមសំដីភូមិក្បែរ បានឲ្យដឹងគឺមុនប្រទះឃើញ សាកសពស្ត្រីនេះ ឃើញដើមតាមផ្លូវ ដែលជាមនុស្សស្ត្រីវិកលចរិក ដើមតាមផ្លូវរាស់ថ្ងៃ ក្រោយពេលពិនិត្យសព ហើយរកសាច់ញាតិ មិនឃើញប្រគល់ជូនមេភូមិ យកទៅបូជា ហើយកម្លាំងជំនាញ កំពុងស្រាវជ្រាវរករថយន្ត ដែលកិនសាកសព ដើម្បីអនុវត្តតាមច្បាប់ ៕ ,