ក្រុមគ្រូពេទ្យ ជួយសម្រាលកូន ជូនស្ត្រីវិជ្ជមានកូវីដ១៩ ម្នាក់ទៀត បានដោយជោគជ័យ

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-19 មានអាស័យដ្ឋាននៅភូមិព្រៃទទឹង ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័ក និងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣គីឡូក្រាម ដែលនេះជាករណីទី១៣ ផងដែរសម្រាប់មន្ទីរពេទ្យខេត្ត ។