ហានិភ័យ! អ្នកជំងឺកូវីដ ២នាក់ បានទៅទិញសម្ភារៈមួយចំនួននៅផ្សារទំនើប​ ឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅផ្សារទំនើប​ ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ ១១៖១៥ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ចំនួន២ នាក់បានទៅទិញសម្ភារៈមួយចំនួន នៅទីតាំងខាងលើនេះ។