ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រុក លើកដែក ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុច ក្រោមផ្ទះម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
យោងតាម អធិការដ្ឋាននគរបាល ស្រុកលេីកដែក បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លន វុទ្ធី ភេទ ស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ (ជាប្រពន្ធជនសង្ស័យ)
ចំណែកជនសង្ស័យ មានឈ្មោះ ប៉ែន ថាល់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្ដាល(ត្រូវជាប្ដីឃាត់ខ្លួន)។
ប្រភពដដែល បានឱ្យដឹងថា ជនសង្ស័យស្រវឹងស្រា មិនដឹងមកពីណាទេ មកដល់ផ្ទះក៏បានបេីកចាក់ធុងបាសលឺៗ រំខានគេអ្នក ជិតខាង ឃេីញដូចនោះជនរងគ្រោះ បានប្រាប់ជនសង្ស័យជាប្ដី ថាកុំអោយបេីកលឺពេក ហេីយជនរងគ្រោះ បានចុចមួល បន្ថយសំឡេង តែជនសង្ស័យកាន់តែបេីកលឺៗ រំខានគេទៀត ឃេីញដូចនោះជនរងគ្រោះ ក៏បានទាញខ្សែសាកភ្លេីង ដែលដោតជាប់ហ្វ្រីភ្លេីង ចេញដាច់ខ្សែភ្លេីងនោះ ជនសង្ស័យ(ប្ដី)ខឹង បានទាញកណ្ដៀវដេញកាប់ ជនរងគ្រោះ តែជនរងគ្រោះ បានរត់គេចទៅផ្ទះ ម្ដាយនៅខាងមុខផ្ទះខ្លួន រត់ដល់ក្រោមផ្ទះម្ដាយ ទាល់ទល់មុខ ជនសង្ស័យ បានយា កណ្ដៀវកាប់ និងខ្នងកណ្ដៀវបណ្ដាល អោយបែកក្បាល លេីចិញ្ចេីមខាងឆ្វេង រងរបួសចេញឈាមជោគខ្លួន បន្ទាប់មកជនរងគ្រោះ បានអោយកូនឌុប មកប្ដឹងសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ តែម្ដងក្រោយ មកជនរងគ្រោះ ក៏ត្រូវបានគ្រួសារនាំទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោយពីទទួលបានបណ្ដឹងភ្លាម និងដោយមានការចង្អុល បង្ហាញពីលោកវរសេនីយ៍ឯក អាំ ធូ អធិការ និងលោកវរសេនីយ៍ទោ ឌឹម សំរិត អធិការរង បានបញ្ចាអោយកំលាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ សហការជា មួយកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៍ស្រុក បានចុះទៅដល់កន្លែងកេីតហេតុ ហេីយបានឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកកាន់អធិការ ដ្ឋានស្រុកបន្តនីតិវិធីច្បាប់៕