ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ ក្នុងនោះ ស្រុកកោះសូទិន ០៦នាក់ ស្រុកកងមាស ០២នាក់, ស្រុកស្ទឹងត្រង់ ០១នាក់, ក្រុងកំពង់ចាម ០១នាក់ ស្រុកបាធាយ០១នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកជើងព្រៃ ២១នាក់, ស្រុកស្រីសន្ធរ ០៣នាក់មកពីខេត្តត្បូងឃ្មុំ០២នាក់ និងករណីជាសះស្បើយចំនួន ៨៧នាក់។