សូមបង្កើនការប្រុងប្រយ័ត្ន៖ កម្ពុជាមានស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន១៧នាក់ ទៀតហើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ៦៥៩នាក់ទៀត និងមានករណីជាសះស្បើយ ៦២១នាក់ និងស្លាប់១៧នាក់។

ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៦០៧ នាក់ និងជាអ្នកដំណើរពីបរទេស ៥២នាក់។

សូមបញ្ជាក់​ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងសរុប៤២,៧១១ នាក់ ជាសះស្បើយ៣៧,៤៨៩ នាក់ និងអ្នកស្លាប់៤៣១នាក់៕