Home សង្គម ភ្លើងប្រចណ្ឌ! បុរសម្នាក់ យកដំបងឫស្សីវាយទៅលើ ប្រពន្ធ និងគំរាមអារ ក សម្លាប់

ភ្លើងប្រចណ្ឌ! បុរសម្នាក់ យកដំបងឫស្សីវាយទៅលើ ប្រពន្ធ និងគំរាមអារ ក សម្លាប់

0

ភ្នំពេញ៖ កម្លាំងការិយាល័យ ជួញដូរមនុស្ស អាវុធហត្ថខេត្តចំនួន៥នាក់ ដឹកនាំដោយលោក ប៊ុត ធឿន នាយ ការិយាល័យព្រហ្មទណ្ឌ យោងតាមបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពីលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១ បានធ្វើការឃាត់
ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី ម៉ារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានប្រើអំពើហិង្សា យកដំបងឫស្សីវាយទៅលើ ប្រពន្ធជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោ គំរាមអារ.កសម្លាប់ចោល ដែលប្រព្រឹត្តនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

(មូលហេតុ៖ ប្រចណ្ឌប្រពន្ធ )។ ហើយក្នុងករណីហិង្សាខាងលើនេះសមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងចាប់យករួមមាន៖
១- ដំបងឫស្សី ប្រវែង៥០ស.ម .២-កាំបិតប៉័ងតោ០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួម និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យ ជំនាញអាវុធហត្ថក៏សាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីវិធី៕

Previous articleចាប់ខ្លួនឧកញ៉ាម្នាក់ ពាក់ព័ន្ធករណី ឆបោក លុយ១០ម៉ឺនដុល្លារ ជាថ្នូររត់ការផ្ទេរឈ្មោះ ពីក្របខណ្ឌកងទ័ព ទៅជាក្របខណ្ឌនគរបាលជាតិ
Next articleចុមមានរឿងចឹងកើតឡើងទៀត! ទិន្នន័យអតិថិជនរាប់លាននាក់ មកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen កំពុងត្រូវបានដាក់លក់