ភ្នំពេញ៖ ក្រោយពីមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានធ្វើតេស្តរហ័សរកឃើញអាជីវ ករលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ រហូតមកដល់រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បិទផ្សារសាមគ្គីហៅប៉ាហ៊ីទាំងមូលជាបណ្តោះអាសន្ន ។ ហើយនៅល្ងាចថ្ងៃដដែលនេះ គេសង្កេតឃើញ ប្រជាពលរដ្ឋ មានការនាំគ្នាទិញទំនិញឥវ៉ាន់មួយចំនួនទុកសម្រាប់ក្រុមគ្រួសារ ។
ចំណែកអាជីវករក្នុងផ្សារទាំងអស់ កំពុងនាំគ្នារើឥវ៉ាន់របស់ខ្លួនមួយចំនួនចេញពីក្នុងផ្សារ អ្នកខ្លះកំពុងបិទតូប ខណ:ឃើញអាជ្ញាធរក្រុង ធ្វើការរៀបចំដាក់ខ្សែហ៊ុព័ទ្ធផ្សារខាងលើ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលនេះ រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសលេខ០៧៦/២១ សសរ. ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សម្រេចប្រកាសបិទជាបណ្តោះអាសន្នទីតាំងផ្សារសាមគ្គី (ហៅផ្សារប៉ាហ៊ី) ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃដដែលនេះ រហូតដល់មានការសម្រេចសារជាថ្មី ។
នៅក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងប៉ៃលិន ត្រូវ ៖ ហ៊ុព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញ ចូល ក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អានាម័យ ដោយសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ។
ចំណែកអ្នកដែលជាប់ពាក់ព័ន្ធនឹងករណីអ្នកមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ខាងលើ រដ្ឋបាលខេត្ត បានស្វែងរក ដើម្បីយកទៅធ្វើចត្តាឡីស័ក ដោយអ្នកមានជំងឺខាងលើ កំពុងសម្រាកព្យាបាល ដោយមា នការយកចិត្តទុក ដាក់ពីក្រុមគ្រូពេទ្យជំនាញ ។
ដូច្នេះ ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ អាជ្ញាធរខេត្តក៏ បានចាត់ឱ្យក្រុមការងារចុះផ្សព្វផ្សាយពីវិធាន ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការនា នារបស់ក្រសួងសុខាភិបាល ខណ:ជំងឺដ៏កាចសាហាវមួយនេះ កំពុងរាតត្បាតនៅក្នុងខេត្តនានាទូទាំងប្រ ទេសកម្ពុជា ដែលបណ្តាលឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ៕