ភ្នំពេញ៖រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រាកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៦នាក់ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន១៨នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា កិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៣៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៣៦នាក់ ស្លាប់៤នាក់ និង៣៩៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។


