ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៥នាក់ ក្នុងនោះ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម២០កុម្ភៈ ចំនួន៣នាក់ និងជាករណីនាំចូលពីថៃ២នាក់ និងមានករណីជាសះស្បើយចំនួន០៣ នាក់ ផងដែរ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤៥ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦៤ករណី កំពុងសម្រាកព្យាបាលចំនួន ៧៩ករណី និងស្លាប់ចំនួន២នាក់៕

