ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំងបានរកឃើញកម្មករ ២២នាក់ រស់នៅស្រុកបរិបូណ៌ ក្នុងចំណោមកម្មករ ៧៨នាក់ វិជ្ជមានកូវីដ១៩ ។ បញ្ជាក់ពួកគាត់ជាកម្មករធ្វើការនៅរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ថា នេះគ្រាន់តែជាព័ត៌មានបឋម មិនទាន់យកជាផ្លូវការទេ ដោយត្រូវបញ្ជូនសំណាកពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញបន្តទៀត ។
លោកបន្តថា ចំពោះអ្នកវិជ្ជមានកូវីដ១៩ខាងលើនេះ គឺត្រូវបានរៀបចំឲ្យសម្រាកព្យាបាល នៅក្នុងស្រុកបរិបូណ៌តែម្ដង ចំណែកអ្នកអវិជ្ជមានត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចិត្តាឡីស័ក ក្នុងស្រុកបរិបូណ៌ ៕





