អាល់កុលក្លែងក្លាយ ជាង១០០លីត្រ ត្រូវបានមន្ត្រីជំនាញ រកឃើញនៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត

0

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លទ្ធផល៖

+ ខេត្តកោះកុង : មន្ត្រីជំនាញបានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៦លីត្រ។

+ ខេត្តព្រៃវែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៨២លីត្រ។

+ ខេត្តកណ្តាល : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។

បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល)ទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី និងបានដកយកគំរូចំនួន ៣៥គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុលបន្តទៀត។